្រធានាធិបតីចិន ស៊ី ជីនភីង បាននិយាយកាលពីថ្ងៃសុក្រថា ចិន និងកម្ពុជា បានបង្ហាញតាមរយៈការខិតខំប្រឹងប្រែងរួមគ្នាជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ថាសហគមន៍ចិននិងកម្ពុជា ដែលមានអនាគតរួមគ្នា មិនអាចបំបែកបាន។ ប្រធានាធិបតី ស៊ី ក្នុងនាមជាអគ្គលេខាធិការគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នៅក្នុងសារលិខិតផ្ញើជូន (សម្តេចតេជោ) ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។ ប្រធានាធិបតី ស៊ី បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ (សម្ដេចតេជោ) ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរខួបលើកទី ៩៩ នៃការបង្កើតគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន នាពេលកន្លងទៅ ដែលបានបង្ហាញពីបំណងប្រាថ្នា និងទស្សនៈរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីការធ្វើអោយកាន់តែស៊ីជំរៅ ទំនាក់ទំនងរវាងគណបក្ស និងប្រទេសទាំងពីរ។ ដោយហៅ ចិននិងកម្ពុជា ថាជាអ្នកជិតខាង និងដៃគូល្អ ដែលជួយ និងគាំទ្រគ្នាទៅវិញទៅមក ប្រធានាធិបតី ស៊ី បានកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្ដើម នៃការរីករាលដាលនៃជំងឺ កូវីដ១៩ ភាគីទាំងពីរបានរក្សាការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ហើយសំរេចបាននូវវឌ្ឍនភាពដ៏សំខាន់ ក្នុងការប្រយុទ្ធរួមគ្នាប្រឆាំងនឹងជំងឺបណ្តាលពីវីរុសកូរ៉ូណានេះ។ … Continue reading ប្រធានាធិបតី ស៊ី ជីនភីង និយាយថា ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ បង្ហាញឲ្យឃើញនូវសហគមន៍ចិន-កម្ពុជា រួមអនាគតដែលមិនអាចបំបែកបាន (សារព័ត៌មាន ស៊ិនហួ)
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed